(ភ្នំពេញ)៖ លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារបក្សចុះមូលដ្ឋាន ឃុំស្រណាល ស្រុកក្រឡាញ់ និងលោក ប៉ាន់ សារ៉េត អនុប្រធានបក្សស្រុកក្រឡាញ់ លោក ថាញ់ រ៉ូ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រណាល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងពិនិត្យផែនការសកម្មភាពចាំបាច់សំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកបានសំណេះសំណាល ប្រកាសសេចក្ដីសម្រេចកែសម្រួលក្រុមការងារបក្សចុះមូលដ្ឋានភូមិផងដែរ។

ពិធីនេះមានការចូលរួមពីក្រុមការងារបក្សចុះមូលដ្ឋានភូមិទាំង១៤ នៃឃុំស្រណាល លោក ឡុក វួន ប្រធានគណៈកម្មាធិការបក្សឃុំ។

នៅក្នុងកិច្ចប្រជុំនេះ បានកំណត់ទិសដៅដូចខាងក្រោម៖
១៖ ណែនាំក្រុមការងារឱ្យស្គាល់គ្នាកាន់តែច្បាស់ ដើម្បីមានទំនាក់ទំនងល្អក្នុងការចុះបំពេញការងារ
២៖ ចុះតាមខ្នងផ្ទះ ចែកបណ្ណព័ត៌មាន ស្រង់ទិន្នន័យស្ថិតិ ផ្សព្វផ្សាយគុណសម្បត្តិ និងសមិទ្ធផលរបស់គណបក្ស
៣៖ លើកស្លាកគណបក្ស គំរូថ្មីទូទាំងឃុំស្រណាល
៤៖ ត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយឲ្យបានគ្រប់គ្រាន់ ក្នុងការបើក យុទ្ធនាការឃោសនា បោះឆ្នោតនាថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០២៣
៥៖ រៀបចំវេនប្រចាំការនៅ ទីស្នាក់ការបក្សឃុំ

នៅក្នុងឱកាសនេះ លោក សឹង្ហ សំរឹទ្ធ និងក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល បានឧបត្ថម្ភថវិកាដល់ស្នាក់ការគណបក្សឃុំស្រណាល ចំនួន ១.០០០.០០០ រៀល និង សមាជិក សមាជិកាបក្ស ដែលបានចូលរួមចំនួន ៥៨នាក់ដោយម្នាក់ៗ ១០០០០រៀល ស្មើនឹង ៥៨០.០០០រៀល និង ប្រជាការពារ ចំនួន ១០០.០០០រៀលផងដែរ៕