(បាត់ដំបង)៖ អនុប្រធានក្រុមការងារឃុំ និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិស្រែអូរឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោក សៀង សុខ បានដឹកនាំចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីក្ដាប់ពីបញ្ហាប្រឈម សំណូពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ
លោក សៀង សុខ បានក្រើនរំលឹកដល់ក្រុមការងារនៅក្នុងមូលដ្ឋាន និងសមាជិកនៃចលនាសាខាភូមិ និងប្រជាការពារ ត្រូវធ្វើយ៉ាងណាបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានផុសផុលអំពីការងារនៅក្នុងមូលដ្ឋាន ជាពិសេសជំរុញឱ្យប្រជាពលរដ្ឋត្រូវមានឯកសារ និងអត្តសញ្ញាណបណ្ណឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យប្រជាពលរដ្ឋបានទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក សៀង សុខ ក៏បានស្ដាប់នូវរបាយការណ៍វិវត្ត និងការអភិវឌ្ឍនៅមូលដ្ឋាន ព្រមទាំងដោះស្រាយសំណូមពរនានារបស់សមាជិកសមាជិកាក្រុមការងារ និងប្រជាការពារក្នុងមូលដ្ឋានផងដែរ៕