(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើដំណើរតាមរថយន្ត ចេញពីរាជធានីភ្នំពេញ ហើយទៅដល់បាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងនោះសម្តេចក៏បាន ចុះសំណេះសំណាលជាមួយអាជីវករផ្សារ និងក្មួយៗសិស្សានុសិស្ស មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើននាក់ នៅសាលាខេត្តបាត់ដំបងផងដែរ៕