(ត្បូងឃ្មុំ)៖ ក្រោយឆ្អែតចិត្ត និងអស់ជំនឿលើគណបក្ស​ភ្លើងទៀន ដែលខ្លួនធ្លាប់ដើរតាមជាច្រើនឆ្នាំមកនោះ សកម្មជន និងអ្នកគាំទ្រចំនួន៤៥នាក់ នៅឃុំស្រឡប់​ ស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្រេចដោះអាវ និងមួកសញ្ញាគណបក្សភ្លើងទៀនចេញ ព្រមទាំងដើរចេញពីបក្សដែលខ្លួនធ្លាប់ដើរតាមជាច្រើនឆ្នាំ មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីរក្សាសុខសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

អតីតសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនទាំងអស់នេះ បានលើកឡើងស្របគ្នាថា មូលហេតុ «ដែលពួកយើងខ្ញុំទាំងអស់គ្នា បានសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន ដោយសារតែលោកមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅ រកការភិវឌ្ឍគ្រប់បែបយ៉ាង»។ ម្យ៉ាងទៀតនៅក្នុងគណបក្សភ្លើងទៀន មានមន្រ្តីជាច្រើនបានរងអំពើអយុត្តិធម៌ និងប្រកាន់បក្សពួករវាងក្រុមក្រុមការងារថ្នាក់ជាតិ និងក្រុមការងារមូលដ្ឋាន ដែលក្នុងនោះក្រុមការងារមូលដ្ឋាន បានប្រឹងប្រែងធ្វើការ និងលះបង់គ្រប់បែបយ៉ាង តែផ្ទុយទៅវិញក្រុមការងារថ្នាក់ជាតិជាអ្នកទទួលផល ដោយឈលេខរៀងល្អទៅវិញ។

បន្ទាប់ពីសម្រេចពាក់អាវរបស់គណប​ក្សប្រជាជនកម្ពុជា អតីតសកម្មជន និងអ្នកគាំទ្រ គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់សមាជិកគណបក្សភ្លើងទៀននៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស សូមងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា និងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ។

អតីតសកម្មជន និងអ្នកគាំទ្រ គណបក្សភ្លើងទៀន ទាំងអស់បានអះអាងដូចៗគ្នាថា ការសម្រេចចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមានការបង្ខិតបង្ខំ ឬមានការអូសទាញពីមន្រ្តីគណបក្សប្រជាជននោះទេ ពោលគឺជាការសម្រេចចិត្តចូលរួមរស់ដោយខ្លួនឯង ដោយសារតែមើលឃើញទង្វើអយុត្តិធម៌នៅក្នុងគណបក្សភ្លើងទៀន ដែលប្រកាន់បក្ខពួកនិយម បង្ករអរិយភាពចលាចលក្នុងសង្គម និងមានការើសអើងសមាជិកនៅក្នុងមូលដ្ឋាន៕