Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តុំសមាគមអង្គការសង្គមស៊ីវិល បន្តរៀបចំវេទិកាធារណៈនៅស្រុកអង្គរបុរី ខេត្តតាកែវ ស្តីពីការលុបបំបាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់ របស់បក្សប្រឆាំង

03-06-2023 13:21

(តាកែវ)៖ បណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣ខែ មិថុនា ឆ្នាំ២០២៣ បន្តរៀបចំវេទិកាធារណៈនៅស្រុកអង្គរបុរី ខេត្តតាកែវ ស្តីពីការលុបបំបាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់ នៅបរិវេន សាលាស្រុកអង្គរបុរីខេត្តតាកែវ។

ក្នុងវេទិកានោះមានការអញ្ជើញចូលរួមពី លោក រស់ រ័ត្ន អភិបាលរងស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋានជាង ៣០០នាក់។

ជាមួយគ្នានោះក៏បានផ្សព្វផ្សាយនូវសៀវភៅខៀវ ដែលរៀបរាប់អំពីនយោបាយមនោគមទុច្ចរិតរបស់បក្សប្រឆាំង និងវិធីសាស្រ្តរំដោះខ្លួនចេញ និងនាំគ្នាលុបបំបាត់នៅឥទ្ធិពលដែលបង្កឡើងដោយក្រុមជ្រុលនិយម៕