(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ត្រូវបានបណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង (RECEF) បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាផ្លូវការហើយ បន្ទាប់បានចូលរួមក្នុងសិក្ខាសាលាអន្ដរជាតិ ស្ដីពីបែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត និងមហាសន្និបាតប្រចាំឆ្នាំ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចូលរួមសិក្ខាសាលាអន្ដរជាតិ នៅប្រទេសបារាំងនេះ ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។

វត្តមាននៅក្នុងឱកាសនោះ ក៏មានស្ថាប័នធំៗ ដូចជា៖

* អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) ដែលមានសមាជិក ៨៨ ប្រទេស និងមានអ្នកនិយាយភាសាបារាំងសរុបក្នុងលោកចំនួន ៣១០ លាននាក់

* អង្គការអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យដែលជួយក្នុងការងារបោះឆ្នោត (IDEA)មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (eces)

* សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ដែលមានសមាជិក ១៥ ប្រទេស ដែល ហៅកាត់ថា CEDEAO ក្នុងកិច្ចការបោះឆ្នោត ជាដើម។

សូមទស្សនាវីដេអូទាំងស្រុង នៃការធ្វើសន្និសីទសារព័ត៌មានរបស់លោក ឌឹម សុវណ្ណារុំ ដូចខាងក្រោម៖