(កណ្ដាល)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលផ្លូវជាតិលេខ២ និងលេខ២២ មានប្រវែងជាង៧០គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅខេត្តកណ្ដាល ទៅអូរចំបក់ស្ថិតលើផ្លូវជាតិលេខ២ និងពីអូរចំបក់ទៅកាន់អង្គតាសោម ស្ថិតលើផ្លូវជាតិលេខ២២ ក្នុងខេត្តតាកែវ ។

លើកឡើងនាឱកាសនោះ លោក តូច ចាន់កុសល ការស្ថាបនាផ្លូវនេះអាចទទួលយកបានហើយ ការស្ថាបនាផ្លូវនេះប្រាក់កម្ចីពីខាងភាគីកូរ៉េ ហើយក្រុមហ៊ុនហានស៊ីន មកពីកូរ៉េ ក៏ជាអ្នកស្ថាបនាផងដែរ ដែលប្រើប្រាស់រយ:ពេលជាង៤ឆ្នាំ ចំណាយប្រមាណជាលើស៥០លានដុល្លាសហរដ្ឋអាមេរិក ។

ជាមួយគ្នានោះលោក តូច ចាន់កុសល ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ និងអ្នកប្រើប្រាស់ថ្នល់ទាំងអស់ ពិសេសឡានដឹកទម្ងន់ធ្ងន់ ត្រូវចូលរួមក្នុងការថែទាំទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់ជាដាច់ខាត រីឯមន្ត្រីកាន់ជញ្ជីងក៍ត្រូវធ្វើការងាររបស់ខ្លួនឲ្យបានល្អផងដែរ បើសិនជារកឃើញថា ឡានណាល្មើស នោះក្រសួងនឹងចាត់ការតាមនីតិវិធីមិនខានឡើយ៕