Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកគណបក្សភ្លើងទៀន ចេញមកអំពាវនាវឲ្យពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោត និងអះអាងថា សន្លឹកឆ្នោតមួយសន្លឹក ពិតជាមានតម្លៃណាស់ កុំជឿតាមការញុះញង់របស់អ្នកនៅក្រៅប្រទេស (Video inside)

02-06-2023 13:52

(បាត់ដំបង)៖ សមាជិក និងជាអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ រស់នៅខេត្តបាត់ដំបង បានចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។

លោក អ៊ុត វាសនា បានអះអាងថា សន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋម្នាក់ៗ គឺពិតជាមានតម្លៃខ្លាំងណាស់ ហើយអាចកំណត់អំពីជោគវាសនារបស់ប្រទេសយើងបាន ដូច្នេះប្រសិនបើមិនបានទៅបោះឆ្នោតទេនោះ ប្រយ័ត្នស្ដាយក្រោយ។

ថ្លែងទាំងពាក់អាវមានសញ្ញាគណបក្សភ្លើងទៀន លោក អ៊ុត វាសនា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលគាំទ្រគណបក្សប្រឆាំង សូមកុំជឿតាមការញុះញង់របស់អ្នកដឹកនាំដែលនៅក្រៅប្រទេស ដែលមិនស្គាល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួននៅក្នុងស្រុកនោះទេ ពោលប្រសិនបើយើងស្រលាញ់ជាតិ ត្រូវតែទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕