(ក្រចេះ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលព្រែកប្រសព្វ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ ចំនួន៧កញ្ចប់។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

នគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន សុភាជ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ក្នុងប្រត្តិបត្តការចុះនោះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់, ទូរស័ព្ទដៃមួយគ្រឿង, កាបូបមួយ និងថង់ផ្លាស្ទិច សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធី៕