(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកក្កដានេះ បាននិងកំពុងសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើននាក់ នៅសាលាខេត្តបាត់ដំបង។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើដំណើរតាមរថយន្ត ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីសម្ពោធដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែកក្កដា ស្អែកនេះ។
លើដងវិថីឆ្ពោះទៅកាន់ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លៀតចូលជួបសួរសុខទុក្ខ និង សំណេះសំណាល ជាមួយប្រជាអាជីវករនៅក្នុងផ្សារសាមគ្គីក្រគរ ក្នុងស្រុកក្រគរ ខេត្តពោធិ៍ សាត់ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅអនុវិទ្យាល័យមោងឬស្សី ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបងផងដែរ៕