(ភ្នំពេញ)៖ យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ អតីតសកម្មជនក្រុមប្រឆាំង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញវីដេអូរិះគន់ លោក សេង សារី ដែលវិភាគមិនបានស៊ីជម្រៅលើបញ្ហានយោបាយកន្លងមក ហើយ​បានត្រឹមតែញុះញង់ បំបែកបំបាក់ជាតិតែប៉ុណ្ណោះ។

ជាមួយនឹងការរិគន់ លោក សេង​ សារីនេះ យុវជនកូនភ្លោះទាំងពីរ បានរិះគន់ថា ក្រុមប្រឆាំងប្រឆាំង គួរតែបណ្តុះបណ្តាលឆន្ទៈ ទាំងការអប់រំ ដល់ថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនឱ្យចេះស្រឡាញ់សន្តិភាព ឆ្ពោះទៅរកជោគវាសនាតែមួយ បំណងប្រាថ្នារួមតែមួយ ដើម្បីកម្លាំងស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ការពារ សន្តិភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិមាតុភូមិ។

ពួកគេលើកឡើងថា តាំងពីដើមមក បក្សប្រឆាំងមិនដែលទុកប្រជាជនខ្មែរតែមួយមិនដែលប្រកាន់ខ្ជាប់នូវគុណធម៌ ព្រហ្មវិហារធម៌ សន្តោសប្រណី និងសាមគ្គីធម៌នោះឡើយ មានតែប្រឆាំងផ្កាប់មុខ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតែងតែញុះញង់ បំបែកបំបាក់ផ្ទៃក្នុងប្រទេសជាតិ បង្កចលាចលដោយចង់បំផ្លាញសន្តិភាពប្រទេសកម្ពុជាយើង។

ខាងក្រោមនេះជាវីដេអូរបស់យុវជនកូនភ្លោះ ជុំ ហួត , ជុំ ហួរ៖