Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយលួចម៉ូតូពីនារីម្នាក់នៅស្រុកសំបូរ ខេត្តក្រចេះ

01-06-2023 16:15

(ក្រចេះ)៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ សហការជាមួយនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាក្រុមចោរលួចម៉ូតូ។ ការឃាត់ខ្លួននេះធ្វើឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូរត្រូនភូមិអូរពោ ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ ឡុង ស្រីរ័ត្ន ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិអូរពោ ឃុំក្បាលដំរី ស្រុកសំបូរខេត្តក្រចេះ បានជិះម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ យកទៅផ្ញើទុកក្បែរជណ្តើរផ្ទះបងឈ្មោះ ឡុង ទ្រន ដោយចាក់សោរកត្រឹមត្រូវ លុះម៉ោងប្រហែល ៦៖០០ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ឡុង ស្រីរ័ត្ន បានទៅយកម៉ូតូមិនឃើញ ទើបឆោឡោប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលដំរី។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលដំរី ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្ដបន្ទាប់ ម្យ៉ាងវិញទៀត ដោយម៉ូតូដែលចោរលួចនោះមានភ្ជាប់ប្រព័ន្ធ ជី ភី អេះ (GPS) បង្ហាញថា មុខសញ្ញាណឆ្ពោះទៅខាងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទើបកម្លាំងនគរបាលសុំការការសហការជាមួយនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ស៊ុយ ស៉ីណេង មានទីលនៅភូមិចំការថ្មីឃុំគគីស្រុកមេមត់ខេត្តត្បូងឃ្មុំ និងឈ្មោះ នូ ចំរឿន ជនជាតិខ្មែរមានទីលំនៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងដកហូតម៉ូតូ១គ្រឿងមានភិនភាគដូចខាងលើ។

តាមរបាយរបាយការណ៍បញ្ជាក់ទៀតថា តាមចម្លើយសារភាពជនស្ស័យទាំងពីរបានសារភាពថា ឈ្មោះ ស៊ុយ ស៉ីណេង ថា ខ្លួនពុំបានប្រព្រឹត្តអំពើលួចដោយផ្ទាល់ទេ ខ្លួនគ្រាន់ជាអ្នករកអ្នកទិញ។ ចម្លើយរបស់ឈ្មោះ នូ ចំរឿន ថា ខ្លួនជាអ្នកទិញយកទៅលក់បន្តរគ្រាន់បានចំណេញតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២ និងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋានននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងជូនការិយាល័យជំនាញខេត្តបន្តនីតិវិធី៕