(ព្រះសីហនុ)៖ លោក ម៉ៃ ហុងស្រៀង អតីតសមាជិកគណៈកម្មការនាយក នៃគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសសមាជិក សមាជិការគណបក្សភ្លើងទៀត កុំជឿតាមការញុះញង់របស់លោក រ៉ុង ឈុន ដែលបំផុសបំផុលឲ្យធ្វើបាតុកម្ម។

លោក ម៉ៃ ហុងស្រៀង បានបញ្ជាក់ថា សូមបងប្អូនទាំងអស់កុំចូលរួមតាមការញុះញង់របស់លោក រ៉ុង ឈុន ឲ្យសោះ ដែលជៀសវាងអាជ្ញាធរអនុវត្តច្បាប់។ ជាក់ស្ដែងរូបលោកផ្ទាល់ និងអតីតអ្នកជាប់ឃុំនយោបាយជាច្រើននាក់ ដែលបានលះបង់សេរីភាព សេចក្ដីសុខគ្រួសារ ជាប់ពន្ធនាគារ តែត្រូវបានក្រុមអ្នកដឹកនាំក្នុងគណបក្សភ្លើងទៀនមិនឲ្យតម្លៃ ថែមទាំងប្រមាថមើលងាយថាជាមនុស្សល្ងង់ មិនស្គាល់កាលៈទេសៈទៀតផង។

គួរជម្រាបថា លោក ម៉ៃ ហុងស្រៀង ក្រោយឆ្អែតចិត្តជាមួយគណបក្សភ្លើងទៀន ដែលមិនឲ្យតម្លៃលោកនោះ បានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ៕