(ភ្នំពេញ)៖ លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោក បានចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយនិងរដ្ឋបាលសាធារណ:។

លោកបានលើកឡើងទៀតថា ក្នុងប្រវត្តិសាស្រ្តកម្ពុជា លោកដូចជាទើបនឹងឃើញមានសម្តេច ហ៊ុន សែនតែម្នាក់គត់។ លោកបន្ថែមថា ទោះពួកសត្រូវ ខំពន្លិច ឬបន្ថោកសម្តេចតេជោយ៉ាងណា ក៏ការពិតនៅតែជាការពិត។

«យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោកជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ»។

លោក សាយ បូរី ចង់ឃើញបញ្ញវន្តខ្មែរសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់សម្តេចតេជោ សម្រាប់បង្រៀនផងដែរ៕