(ភ្នំពេញ)៖ លោក វឿន វាសនា អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមុខថ្កោលទោសចំពោះ បុគ្គល ឆាំ ឆានី និងបក្សពួកជ្រុលនិយម ដែលធ្វើសកម្មភាពនៅក្រៅប្រទេសញុះញង់ បង្កនូវអស្ថិរភាពវឹកវរសង្គម ដែលប្រជាជនកម្ពុជាទាំងមូល ទទួលផលបានពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដ៏ឆ្នើម។

លោក វឿន វាសនា សូមប្រកាសប្រឆាំងដាច់ខាតចំពោះបុគ្គល ឆាំ ឆានី និងបក្សពួកជ្រុលនិយម នៅក្រៅប្រទេស ដែលបានកំពុងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់មិនចេះចប់មិនចេះហើយ។ ជាពិសេសខណៈពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ។

លោកបានបន្ថែមថា៖ «ទោះបីតម្លៃណាក៏ដោយដើម្បីសន្តិភាព ដែលបានដោយលំបាក និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូលយើងត្រូវតែរួមគ្នាការពារឲ្យខានតែបាន។ កុំចាំបាត់បង់សន្តិភាព ទើបនាំគ្នាឲ្យតម្លៃសន្តិភាពនោះ វាហួសពេលហើយ»