Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលបង្កើត «គណៈកម្មការអភិវឌ្ឍទេសចរណ៍» លើក​កម្ពស់​ការគ្រប់គ្រង​ និងអភិវឌ្ឍ​ទេសចរណ៍ប្រកបដោយចីរភាព

20-07-2016 14:15

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ (គអទ) ដែលជាយន្តការអន្តរស្ថាប័ន ក្នុងគោលបំណងដើម្បីដឹកនាំ សម្របសម្រួល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព។

តាមសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចេញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានឱ្យដឹងថា គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍នេះ ត្រូវបានបង្កើតឡើងដោយមាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ទៀត ដែលមកពីក្រសួង ស្ថាប័នផ្សេងៗ។

សូមអានសេចក្ដីសម្រេចដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការបង្កើតគណៈកម្មការអភិវឌ្ឍ ទេសចរណ៍ ដូចខាងក្រោម ៖