(ភ្នំពេញ)៖ សម្រាប់អតិថិជនដែលកំពុង ប្រើប្រាស់កំពូលស្មាតហ្វូន  ‎Huawei P9 Plus និង Huawei P9 អាចមានឱកាស ឈ្នះរង្វាន់ទូរស័ព្ទដៃម៉ាក Huawei P9 Plus និងម៉ាក Huawei P9  ពីក្រុមហ៊ុន Huawei ភ្លាមៗដោយគ្រាន់តែលោកអ្នកចូលរួម ក្នុងកម្មវិធីប្រកួតប្រជែងថតរូបភាព ដែលផ្តិតយកដោយកាមេរ៉ាអាជីព Leica របស់ស៊េរីស្មាតហ្វូន ‎Huawei P9 Plus ​និង​ Huawei P9  កម្មវិធីនេះចាប់ផ្ដើមឡើងចាប់ពី ថ្ងៃទី៤ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

ទូរស័ព្ទដៃម៉ាក Huawei P9 និង P9 Plus គឺជាស្មាតហ្វូនដែលមានការរចនា ពីខាងក្រៅរហូតដល់សម្ភារៈខាងក្នុង សុទ្ធសឹងតែចេញពីលោកហៈធាតុ ដែលប្រណិត រក្សាបាននូវគុណភាព ហើយអ្វីដែល​រឹតតែអស្ចារ្យជាងនេះ ទៅទៀតនោះ គឺគួបផ្សំជាមួយអ្នករចនាម៉ូដសុទ្ធសឹង តែជាអ្នកមានឯកទេស និងមានជំនាញលំដាប់ថ្នាក់ពិភពលោក រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានភាពអំណត់បំផុត និងមានលក្ខណៈលេចធ្លោ ស្រស់ឆើតឆាយ សក្តិសម សម្រាប់មនុស្សជំនាន់ថ្មី។

លោក Jason ជានាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំកម្ពុជាបានថ្លែងថា កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណ ដល់អតិថិជនដែលបានជួយគាំទ្រ នូវផលិតផល​ស្មាតហ្វូនស៊េរីចុងក្រោយ របស់ Huawei គឺ P9 និង P9 Plus ហើយសម្រាប់អ្នកដែរចង់ ចូលរួមប្រកួតប្រជែងនេះ ប៉ុន្តែពុំទាន់មាន HuaweiP9 និងP9Plus ក្នុងដៃនៅឡើយ​អាចអញ្ជើញទៅ​កាន់សាខា ដែលមានស្លាកសញ្ញា Huawei  រួចជាវនូវ Huawei P9 និង P9Plus ក្នុងតម្លៃពិសេសនឹងមាន ឱកាសឈ្នះរង្វាន់ធំទៀតផង។

ល័ក្ខខ័ណ្ឌនៃការប្រកួតប្រជែងកម្មវិធីនេះ បេក្ខជនបេក្ខនារីត្រូវតែ៖
- ជាអតិថិជនដែលប្រើប្រាស់ទូរស័ព្ទដៃម៉ាក Huawei P9 Plus និង Huawei P9
- ផ្ញើលេខកូដ Imei, លេខទូរស័ព្ទមកកាន់ គេហទំព័រ Huawei Mobile Cambodia ដើម្បីចុះឈ្មោះចូលរួមប្រកួត (Imei មួយអាចប្រកួតបានតែម្នាក់)
- ដាក់រូបភាពប្រកួតបានច្រើនជាមួយប្រធានបទ និងទីតាំងខុសៗគ្នា
- គ្រប់រូបភាពត្រូវមានតែមរូបភាព Huawei P9 LEICA DUAL CAMERA តាមរយៈ Automatically add watermarks (មិនមែនជារូប Selfie)
- រូបភាពប្រកួតពុំទាក់ទង និងការផ្សព្វផ្សាយផលិតផល ការរិះគន់ មាក់ងាយ ឬនយោបាយ
- រូបភាពប្រកួតត្រូវជ្រើសរើស និងបង្ហោះលើគេហទំព័រ Facebook Instagram របស់ Huawei Mobile Cambodia
- Facebook like ១ស្មើ១ពិន្ទុ Instagram like1 ស្មើ៣ពិន្ទុ (like ក្លែងក្លាយនិងត្រូវដកចេញ)
- ក្រុមហ៊ុន Huawei សូមរក្សាសិទ្ធិក្នុងការកែប្រែនានា សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទលេខ ០៦៩ ៧៣២ ៣២៣។

សម្រាប់រូបភាពបេក្ខជន និងបេក្ខនារី ដែលទទួលបាន Likes ច្រើនជាងគេបំផុត គឺជាម្ចាស់ជ័យលាភី លេខ១ ដែលនឹងទទួលបាន កំពូលស្មាតហ្វូន Huawei P9 Plus មួយគ្រឿង ហើយសម្រាប់​ជ័យលាភីលេខ២ នឹងទទួលបានកំពូលស្មាតហ្វូន Huawei P9៕