(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលុំមានបំំណងយកទឹកដីប្រទេសថៃ ឈានជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21 (បេអ៉ឹម ២១)។

ការប្រកាសស្វាគមន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធស្ពានចំនួន២ គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានសន្យាជាមួយសម្តេចចំនួន ៤ដង មិនឱ្យមិនទណ្ឌិត សម រង្ស៉ី ជាន់ដីម៉ាឡេស៊ីនោះឡើយ។ ប៉ុន្តែ ទណ្ឌិតរូបនេះប្រើល្បិចលួចមកតាមវិស័យឯកជន ដល់ប្រើប៉ាស្ព័របារាំង។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្សិលមិញ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកគ្រោងរៀបចំកិច្ចប្រជុំនៅប្រទេសម៉ាឡេស៉ី ប៉ុន្តែ ត្រូវបានអាជ្ញាធរម៉ាឡេស៉ី រំសាយសកម្មភាពប្រជុំរបស់ក្រុមទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយគ្រាន់តែឃើញថៃ គេបោះឆ្នោតមានបក្សមួយនោះឈ្នះគេថា គេជិតបានចូលស្រុកខ្មែរ ចាំទៅចុះអាពៅ (ទណ្ឌិត សម រង្ស៉ី) កុំធ្វើភ្លើពេក...! គ្រាន់តែមកដល់ទឹកដីម៉ាឡេស៉ី និងទឹកដីថៃ វាអួត ចាំមើលវាអួតដល់ណាទៀត ហើយថែមទាំងបណ្ឌិត សេង សារី ថានៅសល់តែមួយទេ គឺឆ្លងកាត់ដីថៃ ចូលមកតែម្តង អាឱ្យយោបល់ហ្នឹងល្អតើស អាហ្នឹងត្រូវ BM 21 តើស។ មកបណ្ឌិត សេង សារី មកខ្លួនឯងមក ជូនដំណើរអាក្បត់ជាតិ ៣ជំនាន់»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅដល់លោកបណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ ៣ជំនាន់នោះ មកកម្ពុជាដោយខ្លួនឯងតែម្តងទៅ។ សម្តេចថ្លែងថា លោកបណ្ឌិត សេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ជាតិ ៣ ជំនាន់ ចូលស្រុកខ្មែរតាមប្រទេសថៃ ដោយសារថៃមានការផ្លាស់ប្តូររដ្ឋាភិបាល។

ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានព្រលះបណ្ឌិត សេង សារី ថាសូមកុំឡប់តាមរបៀបផ្តល់យោបល់ឱ្យមនុស្សមកស្លាប់ឱ្យសោះ ដូច្នេះ សូមប្រយ័ត្នប្រយែង នេះជាគ្រាន់តែជាសារផ្តាំផ្ញើរតែប៉ុណ្ណោះ កុំឱ្យចេះតែផ្តល់យោបល់ទាំងខុសទទឹងទិសឱ្យសោះ។ សម្តេចតេបានថ្លែងថា គ្មាននរណាខ្លាំងជាងប៉ុលពតនោះទេ ទីបំផុតនៅតែសម្តេចផ្តួលបាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ដូចជាបណ្ឌិត សេង សារី បាននិយាយថាសល់តែមួយទេ ឆ្លងចូលទឹកដីថៃ ចូលមកតែម្ដង។ បណ្ឌិត សេង សារី មកៗខ្លួនឯងហ្មងទៅជូនមកតែម្ដងមក។ ជូនដំណើរអាក្បត់ជាតិ ៣ជំនាន់នោះ មកតែម្ដងទៅផ្តាំផ្ញើពីហ្នឹងទៅផង រដ្ឋាភិបាលប្រយុទ្ធ នៅដដែលទេ មិនទាន់ទៅណាទេ។ កុំមកធ្វើជោនោះកុំឡប់ បើវិភាគតាមការផ្ដល់យោបល់ ឱ្យមនុស្សងាប់ទេ សុំប្រយ័ត្នប្រយែង សូមផ្ដាំផ្ញើកុំឱ្យវាឡប់ព្រោះយូរទៅចង់ឡប់»