(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុក (ACU) តាមរយៈរយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ខ្លួនបានរៀបចំរួចរាល់សេចក្តីព្រាងមេរៀនស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) បានរៀបចំកិច្ចប្រជុំប្រចាំខែក្រោមអធិបតីភាពលោក តុប សំ និងសម្តេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធាន-អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី២២ អាណត្តិទី៣។

ACU បានឱ្យដឹងថា នៅខែឧសភា ឆ្នាំ២០២៣ មានមន្ត្រីចំនួន ២០៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមានមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៥៨នាក់ និងមន្ត្រី ៥១នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។

ជាមួយគ្នានេះដែរ ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្តឹងដែលមានក្នុងខែឧសភា ចំនួន៣០ពាក្យប្តឹង។

ACU បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈចំនួន ១៧៧គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៦០អង្គភាពផងដែរ៕