(ភ្នំពេញ)៖ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការខកចិត្ត និងអស់ជំនឿ ហើយសោកស្តាយចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានធ្វើសេចក្តីអំពាវនាវដល់ សហគមន៍អឺរ៉ុបឲ្យបិទទីផ្សារនាំចេញ សម្លៀកបំពាក់ ពីប្រទេសកម្ពុជា។
សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចាត់ទុកថា ការអំពាវនាវរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នេះពិតជាទង្វើខ្វះការទទួលខុសត្រូវ និងធ្វឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ពួកយើងខ្ញុំយ៉ាងខ្លាំង។
សមាគមមួយនេះ សូមអំពាវនាវដល់បណ្តាប្រទេសជាដៃគូពានិជ្ជកម្ម នានា ឲ្យស្វែងយល់ឲ្យបានច្បាស់ ពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជា ដែលកំពុងតែអនុវត្តយ៉ាងល្អប្រសើរ នៅក្នុងវិស័យឧស្សហកម្ម វាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ និងផលិតស្បែកជើងសម្រាប់ផ្តល់ផលប្រយោជន៍កម្មករ កម្មាការិនី៕
សូមអានសេចក្តីថ្លែងការណ៍របស់ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖