Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អស្ចារ្យមិនធ្លាប់មាន! ការស្ទង់មតិបង្ហាញពីប្រជាជនហ្វីលីពីនដល់ទៅ ៩១ភាគរយ គាំទ្រប្រធានាធិបតីថ្មីលោក Duterte

20-07-2016 11:44

(ម៉ានីល)៖ ប្រធានាធិបតីថ្មី ដែលទើបតែឡើងកាន់តំណែងជាផ្លូវការ មិនទាន់បានមួយខែផងនោះហាក់កំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើងពីប្រជាជនហ្វីលីពីន ដោយក្នុងនោះក្រុមអ្នកស្ទង់មតិឯករាជ្យមួយ បានរកឃើញថា ប្រជាជន៩១ភាគរយឯណោះ ដែលពេញចិត្តចំពោះការដឹកនាំរបស់លោក Rodrigo Duterte។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦។

ស្ថានប័ន Pulse Asia Research Inc. បានរៀបចំការស្ទង់មតិលើប្រជាជនហ្វីលីពីន ១,២០០នាក់ នៅទូទាំងប្រទេស ដោយភាគច្រើនលើសលប់នៃពួកគេទាំងនេះ បានសម្តែងទំនុកចិត្តខ្ពស់ ចំពោះលោក Duterte ដែលបានឡើងកាន់ តំណែងប្រធានាធិបតីជាផ្លូវការកាលពីថ្ងៃទី៣០ ខែមិថុនា។ ដោយឡែកមានតែ ០,២ ភាគរយក្នុងចំណោះនោះ ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេទទួលការរំខានយ៉ាងខ្លាំងពីមេដឹកនាំថ្មីរូបនេះ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅមុននេះបន្តិចបាន លើកឡើងថា «លោក Duterte បានចាប់ផ្តើម តួនាទីជាប្រធានាធិបតីទី ១៦របស់ប្រទេសហ្វីលីពីន ក្រោមការគាំទ្រស្ទើរតែទាំងស្រុងពីប្រជាជន ដែលយើងអាច សន្មត់បានថាគ្មាននរណាប្រឆាំងនឹងរូបលោកនោះឡើយ ខណៈមានតែប្រជាជនជិត ៨ភាគរយប៉ុណ្ណោះ ដែលមិនបាន បង្ហាញចំណាប់អារម្មណ៍ ឬមិនទាន់ដឹងច្បាស់ថាខ្លួនត្រូវទុកចិត្ត ឬក៏អត់ចំពោះលោក Duterte»។

គួរបញ្ជាក់ថា ក្រៅពីការចាប់ផ្តើមយុទ្ធនាការបង្ក្រាបអំពើ ហិង្សាប្រដាប់អាវុធ, ពុករលួយ, គ្រឿងញៀន, និង ភាពអសកម្ម នានាក្នុងសង្គមហ្វីលីពីននោះ ប្រជាជនហ្វីលីពីនកាន់តែច្រើនឡើងបានមើលឃើញនូវភាពវិជ្ជមានទាំងនេះ ប៉ុន្តែពួកគេក៏ មានសំណូមពរបន្ថែមផងដែរ គឺចង់ឲ្យរដ្ឋាភិបាលលោក Duterte គិតគូរឿងសំខាន់ផ្សេងទៀតដូចជាការបង្កើតការងារ ឲ្យបានច្រើននិង កម្មវិធីគាំទ្រប្រជាជនក្រីក្រថ្មីៗ អំឡុងពេល ៦ខែដំបូងនៃអណត្តិរបស់លោក៕