Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook មួយទម្លាយថា រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្សី បំផ្លាញគណបក្សភ្លើងទៀន (Video inside)

30-05-2023 12:18

(ភ្នំពេញ)៖ បណ្តាញហ្វេសប៊ុកមួយឈ្មោះ Jasmine Angkor នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានទម្លាយរឿងទំនាក់ទំនងរវាង លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និង លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីរៀបផែនការបង្កចលាចល។

Jasmine Angkor បានរៀបរាប់ថា៖ «រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀន ដោយបានទាក់ទងជាមួយ សម រង្ស៉ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីរៀបផែនការបង្កចលាចល។

នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណ ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា។

រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀន ដែលអាចប្រឈមមុខនឹងការរំលាយបក្សនេះ និងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។

ចេតនារបស់ រ៉ុង ឈុន និងសម រង្ស៉ី ធ្វើយ៉ាងណាឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី។ ផ្ទៃក្នុងបក្សមើលឃើញថា រ៉ុង ឈុន អាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។

បក្សភ្លើងទៀនមិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នរណាក៏ដឹងដែរថា រ៉ុង ឈុន ឯងយកលុយពី សម រង្ស៉ី មកធ្វើបាតុកម្ម»៕