(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានជូនដំណឹងចំពោះអ្នកមានគោរមងារ «ឧកញ៉ា» ទាំងអស់ចូលរួមគ្រុប Telegram ដោយស្កេន QR Code (ភ្ជាប់ជូន) និងចុះឈ្មោះចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទីរសៀល។ ពិធីនេះនឹងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជនសំខាន់ៗមួយចំនួន។

ដើម្បីផ្តល់នូវភាពងាយស្រួលដល់ការរៀបចំពិធី សមាគមឧកញ៉ាកម្ពុជា ស្នើ អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ចុះឈ្មោះអោយបានត្រឹមថ្ងៃសៅរ៏ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដោយទំនាក់ទំនងមក អគ្គលេខាធិការដ្ឋាន តាមរយៈស្កេន QR Code និងលេខទូរស័ព្ទ៖ ០២៣ ៨៦០ ៩៩៩, ០១៦ ៣១៣ ៧៧៧, ០១២ ៨១០ ៨១១។