Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកម្មសម្លាប់នារីម្នាក់ ទម្លាក់ទឹកនៅតំបន់ទេសចរណ៍ទន្លេបាទី ខេត្តតាកែវ, សង្ស័យឃាតកជាស្រីដូចគ្នា

20-07-2016 10:45

(តាកែវ)៖ នារីវ័យក្មេងម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។

លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវ បានបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេកាប់ទម្លាក់ទឹក រួចហើយត្រូវបានគេស្រង់មកដាក់លើផ្ទះទឹកវិញ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ

លោកបានបន្តទៀតថា នៅពេលនេះកម្លាំងនគរបាល បាននិងកំពុងចុះស្រាវជ្រាវលើករណីនេះហើយ៕