សហជីពឯករាជ្យមួយ ស្នើសុំឲ្យ EU កុំបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា តាមសំណើលោក សម រង្ស៊ី
20-07-2016 09:44
(ភ្នំពេញ)៖ សម្ព័ន្ធសហជីពជាតិ (NTUC) ដែលជាសហជីពឯករាជ្យ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសថ្កោលទោស មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានស្នើឱ្យសហគមអឺរ៉ុប (EU) បិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា និងទទួចឱ្យសហគមទីផ្សារដ៏ធំមួយនេះ កុំអនុវត្តតាមគំនិត ដ៏អគតិនេះឱ្យសោះ។
សេចក្ដីថ្លែងការណ៍របស់សហជីពឯករាជ្យនេះ បានឱ្យដឹងថា «ការលើកឡើងរបស់លោក សម រង្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់កម្មករនិយោជិត អាជីវករ កសិករ ពលករ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតយ៉ាងធ្ងន់ធ្ងរ ហើយបើសិនវិស័យនេះ ត្រូវបានបិទពិតមែន គឺកម្ពុជាមិនអាចស្រោចស្រង់ ឱ្យវាចាប់កំណើតរស់បានដោយងាយស្រួលនោះទេ»។
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោសខ្លាំងៗ របស់សម្ព័ន្ធសហជីពជាតិ លើលោក សម រង្ស៊ី៖