(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការ ក្រោមឱវាទ មន្រ្តីរដ្ឋបាលព្រៃឈើ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ អញ្ជើញចូលរួមដាំកូនឈើជាង៨០០ដើម នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន ដើម្បីចូលរួមលើកកម្ពស់សោភ័ណទីក្រុង ព្រមទាំងថែរក្សាបរិស្ថាន កាន់តែស្រស់ស្អាតថែមទៀត។
នៅក្នុងពិធីនេះ លោកអភិបាលក្រុង និងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក៏បានចែកកូនឈើដល់មន្រ្តីរដ្ឋបាលព្រៃឈើទាំង១២ខណ្ឌផងដែរ ដោយមួយអង្គភាពទទួលបាន១៥០ដើម ព្រមទាំងចែកជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាង១០០០ដើមផងដែរ ដើម្បីយកទៅដាំនៅតាមផ្ទះ៕