(បន្ទាយមានជ័យ)៖ យុវតីម្នាក់ដែលជាអ្នកលក់ក្រឡាន នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចេញមកបកស្រាយក្រោយឃើញព័ត៌មានចែកចាយថា នាងត្រូវបានគេចាប់ដាក់ឡាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

តាមរយៈវីដេអូបកស្រាយ នៅចំពោះមុខសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី យុវតីឈ្មោះ ស៉ីមាន អាយុ១៩ឆ្នាំ បានអះអាងថា ក្នុងហេតុការណ៍នៅថ្ងៃនោះ គឺនាងមិនត្រូវបានគេល្បូងចាប់ខ្លួននោះទេ ពោលនាងព្រមឡើងជិះរថយន្ដជាមួយមនុស្សដែលនាងស្រលាញ់ប៉ុណ្ណោះ។

យុវតីដដែលរូបនេះ ក៏បានច្រានចោលរាល់ការបង្ហោះព័ត៌មានទាំងឡាយ ដែលលើកឡើងថា នាងត្រូវបានគេចាប់ខ្លួន ដែលនោះមិនមែនជាការពិតនោះទេ៕

សូមទស្សនាវីដេអូបកស្រាយនៅខាងក្រោម៖