(ភ្នំពេញ)៖ លោក ហុង ថុនា សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទានខេត្តបាត់ដំបង ទៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញវីដេអូស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។

លោក ហុង ថុណា បានលាតត្រដាងអំពីនយោបាយអាក្រក់របស់គណបក្សភ្លើងទាន ព្រមទាំងអំពើពុករលួយក្នុងគណបក្សភ្លើងទៀន ការបែកបាក់ផ្ទៃក្នុង ឈ្លោះកណ្ដើមអំណាចគ្នា ដែលពុំអាចឲ្យសមាជិករបស់ខ្លួនជឿជាក់បាន។

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ លោក ហុង ថុនា៖