(ខេត្តព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សូមសម្តែងការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ទៀ វិចិត្រ ដែលត្រូវបានព្រះករុណព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។

ការព្រះរាជទានផ្តល់គោរមងារជា «អ្នកឧកញ៉ា​» ដល់ឧកញ៉ា ទៀ វិចិត្រ ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុ ដើម្បីជួយសង្គមជាតិ ការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះការប្រទានគោរមងារនេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និងប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ឱ្យសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕