(ភ្នំពេញ)៖ របាយការណ៍បូកសរុប លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់មនុស្ស១២នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៣.២ក្រាម និង២៧កញ្ចប់តូច។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបាន មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាលបង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់ និងនគរបាលសៀមរាប បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់៕