Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់អង្ករ ៨១តោន និងមី ២,៥០០កេស ដល់ឃុំ សង្កាត់ទាំង៨១ ក្នុងខេត្តកំពង់ធំ ដើម្បីបន្តចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត

27-05-2023 21:34

(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំអង្ករ ៨១តោន និងមី២,៥០០ កេស ជូនដល់គណបក្សឃុំ សង្កាត់ចំនួន៨១ ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្ដាឃុំសង្កាត់របស់ខ្លួន។

លោកបានបញ្ជាក់ដឹងថា ចំពោះអង្ករ និងមីទាំងអស់នេះ ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនជាលើកទី៣ ហើយដើម្បីចែកបន្តជូនទៅដល់គណបក្សក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង។

លោក ងួន រតនៈ បានផ្ដាំផ្ញើទៅដល់គណៈកម្មាធិការគណបក្សឃុំ សង្កាត់ទាំងអស់ ត្រូវបន្តចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ នេះជាការយកចិត្តទុកដាក់ជាចម្បងទៅលើសុខទុ ក្ខរបស់ប្រជាពលរដ្ឋ ទីណាមានប្រជាពលរដ្ឋរងទុក្ខ រងគ្រោះ អត់ឃ្លាន ទីនោះមានមុខថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយជានិច្ច៕