(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារលោក មាស វិរិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងបាត់ដំបង ប្រធានក្រុមការងារភូមិវត្តគរ និងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង បានអញ្ជេីញចុះពិនិត្យ សម្របសម្រួលដោះស្រាយសំណេីសំណូមពរជូនប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង។

ក្រុមការងារនេះដឹកនាំដោយលោក លឹម តុងហួត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមានកាអញ្ជើញចូលរួមពីលោកសុខ ឈឿក មេភូមិផុន លោកលឹម ឆាង លោកគឹម សុមនៈ លោក ចែម សាកល លោក ហ៊ាន គឹមលុន និងអស់លោកក្រុមការងារនៅមូលដ្ឋានភូមិ នៃសង្កាត់វត្តគរ។

នាឱកាសនោះ លោក លឹម តុងហួត បានឱ្យដឹងថា ក្នុងមូលដ្ឋានសង្កាត់វត្តគរ ក្រុមការងារពីថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងមូលដ្ឋានបានសហការគ្នាដើម្បីរួមគ្នាពិនិត្យគាំទ្រជំរុញរាល់សំណេីសំណូមពរ តម្រូវការចាំបាច់របស់មូលដ្ឋានសំដៅបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោក លឹម តុងហួត បានបន្តថា ការអភិវឌ្ឍ «មនុស្ស ទឹក ផ្លូវ ភ្លើង» របស់រាជរដ្ឋាភិបាល គឺជាគោលដៅរួមដែលក្រុមការងារយើងទាំងអស់គ្នាត្រូវរួមគ្នាកាន់ដៃគ្នាឆ្ពោះទៅដើម្បីភាពរីកចម្រើននៅមូលដ្ឋាន។

ថ្លែងក្នុងនាមលោក មាស វិរិទ្ធ, លោក លឹម តុងហួត តំណាងក្រុមការងារបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់ថ្នាក់នៃខេត្តបាត់ដំបង ក្រុមការងារគ្រប់ថ្នាក់នៃសង្កាត់វត្តគរ ដែលបានសហការជួយដោះស្រាយបញ្ហាសំណើសំណូមពរ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្តារប្រឡាយបង្ហូរទឹក ដាក់លូ កសាងផ្លូវ ដាំបង្គោលអគ្គិសនីជាដេីម និងអរគុណដល់ប្រជាពលរដ្ឋដែលបានផ្តល់កិច្ចសហការ៕