(ភ្នំពេញ)៖ សហព័ន្ធសហជីពដើម្បីកម្មករ ហៅកាត់ថា «TUFW» បានហៅទ្វើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថាជាសកម្មភាពសម្លាប់កម្មករ, ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលទើបទទួលបាននៅយប់នេះ។

សេចក្តីថ្លែងការណ៍របស់ សហភាពពលកម្មជាតិកម្ពុជា បានបញ្ជាក់ថា បងប្អូនកម្មករ-កម្មការិនី មេត្តាពិចារណាឲ្យបានច្បាស់ ចំពោះទ្វើពិសពុលរបស់លោក សម រង្ស៊ី ដែលចង់បំផ្លាញសេដ្ឋកិច្ច ប្រជាជនខ្លួនឯង ដើម្បីបម្រើផលប្រយោជន៍បុគ្គល និងបក្ខពួកខ្លួនឯង។ ហើយស្នើសុំឲ្យអឺរ៉ុបបន្តយកទីផ្សារសម្លៀកបំពាក់របស់កម្ពុជា ជាបន្តទៀត៕