(ភ្នំពេញ)៖ បើនិយាយអំពីនាវាមុចទឹកដើរដោយថាមពលនុយក្លេអ៊ែ គេចាប់ផ្តើមចាប់អារម្មណ៍កាន់តែខ្លាំង ចាប់តាំងពីឆ្នាំ២០២១ គឺនៅពេលដែលអូស្រ្តាលី បានលុបចោលគម្រោងទិញនាវាមុជទឹកដើរដោយឥទ្ធនៈរបស់បារាំង ហើយងាកមកទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបស់អាមេរិក ដែលជាសម្ព័ន្ធ AUKUS ជំនួសវិញ ហើយពេលនេះនាវានេះ ក៏ចាប់ផ្តើមចូលមកកាន់តំបន់អាស៊ី និងតំបន់ផ្សេងៗទៀត។ តើអ្វីជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ? តើវាមានសមត្ថភាពដូចម្តេចខ្លះ? ហេតុអ្វីក៏ចាំបាច់មាននាវានេះចូលមកកាន់តំបន់អាស៊ី?

នៅចុងសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ «តើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែសហរដ្ឋអាមេរិក គំរាមកំហែងយ៉ាងណាខ្លះ ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក?»

កិច្ចពិភាក្សានេះ នឹងមានវាគ្មិន២រូប អញ្ជើញចូលរួម ក្នុងនោះមាន៖

- លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិធំៗ

- លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជើងចាស់ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ

សូមទស្សនិកជន រង់ចាំទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ និងចាក់ផ្សាយឡើងវិញ នៅយប់ថ្ងៃអាទិត្យវេលាម៉ោង១១៖០០-១២៖០០៕