(ភ្នំពេញ)៖ សហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា «CCW» បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើសុំកុំឲ្យសហគមន៍អឺរ៉ុប ផ្តាច់កូតានាំចេញសម្លៀកបំពាក់ពីកម្ពុជា​ ទៅកាន់ទីផ្សារអឺរ៉ុប ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កម្មកររាប់សែននាក់ នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់លោក ប៉ាវ ស៊ីណា ដែលទើបទទួលបាននៅយប់នេះ។

សេចក្តីថ្លែងការណ៍របស់លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា ប្រសិនបើអឺរ៉ុបបិទទីផ្សារនោះមែន ទំហំនៃការប៉ះពាល់នេះមិនត្រឹមតែប៉ះពាល់ទៅដល់កម្មករនិយោជិតរាប់សែនដោយផ្ទាល់នោះទេ គឺបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលទទួលផល ដោយប្រយោលពីវិស័យនេះរាប់លាននាក់ ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល