Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សិទ្ធិ ឡោះ ប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅទីស្នាក់ការគណបក្សស្រុកស្វាយចេក

27-05-2023 10:58

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យ ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅទីស្នាក់ការគណបក្សស្រុកស្វាយចេក។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត, លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក, លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទាំង៨ និងសមាជិក សមាជិការបក្សឃុំ សរុបប្រមាណ៩៦រូប។

បន្ទាប់ពីការប្រជុំចប់ គណៈអធិបតីក៏បាននាំយកអំណោយ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីបណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដល់សមាជិកបក្ស ចំនួន ៩៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល៕