(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន នៅវេលាម៉ោង ៨និ០០នាទីយប់ថ្ងៃទី១៩ ខែ កក្ដដា ឆ្នាំ ២០១៦ បានបង្ក្រាបករណីគ្រឿងញៀនមួយករណី ស្ថិតនៅតាមផ្លូវមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយដកហូតថ្នាំញៀន ចំនួន៤កញ្ចប់។

 លោក ហៀង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ពេលជនសង្ស័យជិះតាមផ្លូវនោះ កម្លាំងសមត្ថកិច្ចយើង ក៏បានឃាត់ឆែកឆេរត្រួតពិនិត្យរកឃើញ ថ្នាំញ្ញៀនក្រាមសថ្លា ៤កញ្ចប់ ហើយនាំខ្លួនយកទៅសាកសួរនាំ នៅប៉ុស្តិ៍តែម្តង។

ជនសង្ស័យមានឈ្មោះ ហ៊ុល ភក្រ្តា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ១០សេតាមផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ថា កម្លាំងសមត្ថកិច្ច បានឃាត់ជនសង្ស័យ និងដកហូតម៉ូតូម៉ាកស្មាកពណ៌ ខ្មៅ ដែលជននេះជាមុខសញ្ញា ប្រើប្រាស់ថ្នាំញ្ញៀន ដ៏សកម្មផងដែរ។ ជនសង្ស័យបានសារភាពថា ខ្លួនទិញក្នុងតំលៃ៤កញ្ចប់១៨០ដុល្លារ យកមកលក់ចែកចាយបន្ត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ទាំងមិនទៅ បានលក់បន្តផង។