(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៨,៦៨៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៣,៦៩៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៧៥២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,២៦២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៨៥១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៥,១១៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៤៧,៨៣៩នាក់, ដូសទី៤ចំនួន ៥,២០៩,១៨៧នាក់, ដូសទី៥ចំនួន ១,៨៦០,២២៤នាក់ និងដូសទី៦ចំនួន ៤១៧,៤៧៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕