(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក។

នៅក្នុងជំនួបនោះ អគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ក្នុងការគាំទ្រដល់សហគមន៍ធុរកិច្ច ហើយក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងទំនាក់រអាស៊ាន-អាមេរិក ជាពិសេស ចំណុចខ្លាំងដែលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ផ្តល់ប្រយោជន៍ដល់វិបុលភាព និងការអភិវឌ្ឍរបស់តំបន់៕