(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យសហគមន៍អឺរ៉ុប (EU) បញ្ឈប់ការនាំចេញសម្លៀកបំពាក់ពីកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្ដិចបានបង្ហាញថា បច្ចុប្បន្នកម្មករនិយោជិកជាង៧០ម៉ឺននាក់ កំពុងទទួលបាននូវផលកម្រៃដោយផ្ទាល់ និងមានប្រជាពលរដ្ឋជាង២លាននាក់ កំពុងទទួលបានដោយប្រយោល ពីឧស្សាហកម្មនេះ៕
ខាងក្រោមនេះ គឺជាសេចក្ដីថ្លែងការណ៍របស់ ក្រសួងការងារ៖