(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធ អនុញ្ញាតមុខរបរលើកទី៣ សម្រាប់ឆ្នាំ២០១៦។
យោងតាមសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា ប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ពិសេសក្រោមប្រព័ន្ធ អនុញ្ញាតមុខរបរលើកទី៣ សម្រាប់ឆ្នាំ២០១៦សម្រាប់វិស័យ ឧស្សហកម្ម វិស័យសំណង់ និងវិស័យកសិកម្មជាដើម។
ចំពោះការចែក និងទទួលពាក្យប្រឡង គឺចាប់បីថ្ងៃច័ន្ទទី០៨ ដល់ថ្ងៃព្រហស្បត្តិ៍ទី១១ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចាប់ពីម៉ោង០៨៖៣០នាទី ដល់ម៉ោង១៦៖៣០នាទី ។ ការប្រឡងនឹងប្រព្រឹត្តទៅ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយក្នុងមួយថ្ងៃ មានការប្រឡង៣វេន ។
គួរបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់តេស្តភាសាកូរ៉េពិសេស នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការចុះឈ្មោះដ្វែងរកការងារ ដោយប្រើរយៈពេលខ្លី និងមិនចាំបាច់ទទួលការ បណ្តុះបណ្តាលមុនពេលចាកចេញ៕
សូមអានពីសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖