(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងផ្លាស់ប្តូរមន្ត្រីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញមួយចំនួន ក្នុងនោះអភិបាលរងខណ្ឌចំនួន៩នាក់ នៅខណ្ឌចំនួន៧ ក៏ត្រូវបានផ្លាស់ប្តូរគ្នាទៅវិញទៅមកផងដែរ។ នៅក្នុងពិធីនេះ ក៏មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
យោងតាមការសម្រេចរបស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ទី១-លោក កូប ស្លេះ ពីអភិបាលរងខណ្ឌឬស្សីកែវ ទៅជាអភិបាលរងខណ្ឌទួលគោក ទី២-លោក ទៀវ សំអឿន ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលរងខណ្ឌទួលគោក ទី៣-លោក សាំង សុភៈវិចិត្រ ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌសែនសុខ ទី៤-លោក ធឹម សំអាន ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌចំការមន ទី៥-លោក ប្រាជ្ញ សីហា ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌឬស្សីកែវ ទី៦-លោក ជ គឹមស៊ ពីអភិបាលរងខណ្ឌចំការមន ទៅជាអភិបាលរងខណ្ឌដង្កោ ទី៧-លោក ថេង សុថុល ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ ទី៨-លោក ហោ វាសនា ពីអភិបាលរងខណ្ឌច្បារអំពៅ ទៅជាអភិបាលរងខណ្ឌសែនសុខ និងទី៩-លោកស្រី មុត យ៉ង់សូនី ពីអភិបាលរងខណ្ឌដូនពេញ ទៅជាមន្រ្តីបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ៕