(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក អៀង ចន្ថា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមបញ្ជាក់ថា លោកបណ្ឌិត អៀង ចន្ថា ធ្លាប់មានតួនាទីជាទីប្រឹក្សាសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានស្នាដៃល្អប្រសើរក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងសម្រេចបានសមិទ្ធិផលជាច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕