(ភ្នំពេញ)៖ លោក MIRCEA CONSTANTINESCU ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានចេញសេចក្ដីថ្លែងកោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសផ្តល់រង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត លើសកលលោកសម្រាប់ឆ្នាំ២០១៦» និងជាគោលដៅវប្បធម៌ដ៏ពេញនិយមសម្រាប់ឆ្នាំ២០១៦ ព្រមទាំងបានជ្រើសរើសសម្ដេចតេជោ ជាសមាជិកកិត្តិយសបណ្ឌិតសភាទេសចរណ៍អឺរ៉ុប។ ចំណុចពិសេស នៃសេចក្ដីថ្លែងកោតសរសើរនេះ លោកប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានកោតសរសើរថា សម្ដេចតេជោ ជាបុរសពូកែធ្វើ (a Man of Action) និងជាបុរសពូកែចរចា និងសន្ទនា (a Man of Dialogue)។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងកោតសរសើររបស់លោក MIRCEA CONSTANTINESCU ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន៖