Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងឈាមរាវ! បាត់ក្មេងស្រី២នាក់៣យប់ ស្រាប់តែរកឃើញ នៅក្នុងផ្ទះសំណាក់ សមុទ្រមាស ជាមួយប្រុសស្ទាវ៤នាក់

19-07-2016 15:41

(ភ្នំពេញ)៖ ក្មេងស្រីស្ថិតក្នុងវ័យសិក្សា ចំនួន២នាក់ បានបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ៣យប់ ធ្វើឲ្យក្រុមគ្រួសារសាច់ញាតិ និងអាណាព្យាបាលពិបាកចិត្តយ៉ាងខ្លាំង និងខំដើររកគ្រប់ទីកន្លែង ប៉ុន្តែចុងក្រោយ បែរជាឃើញពួកគេមកសម្ងំរស់នៅពពាក់ពពួន ជាមួយប្រុសស្ទាវ៤នាក់ ក្នុងបន្ទប់ផ្ទះសំណាក់ សមុទ្រមាសទៅវិញ។

ហេតុការណ៍ខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបន្ទប់ផ្ទះសំណាក់ សមុទ្រមាស តាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពេលបាត់ដំណឹងកូនស្រីសូន្យឈឹងមកនោះ អាណាព្យាបាលបានទៅដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ចឲ្យជួយស្វែងរក។ តាមការសួរនាំរួចមកកម្លាំងសមត្ថកិច្ច បានទៅផ្ទះសំណាក់ខាងលើនេះ ស្រាប់តែឃើញក្មេងស្រី ទាំង២នាក់ កំពុងនៅជាមួយក្មេងប្រុសស្ទាវ៤នាក់ទៀត យ៉ាងពពាក់ពពូនទៅវិញ។

បច្ចុប្បន្ននគរបាលប៉ុស្តិ៍ទឹកថ្លា កំពុងធ្វើការសាកសួរពួកគេទាំង៦នាក់ និងរកឲ្យឃើញពីមូលហេតុអ្វីដែលពួកគេនាំគ្នា មកពពាក់ពពួន ក្នុងបន្ទប់ផ្ទះសំណាក់នេះ ភ្លេចសាលារៀន ក្បត់ទំនុកចិត្តឪពុកម្ដាយ ជាពិសេសអ្នកមានគុណ ព្រួយបារម្ភណាស់ ខ្លាចកូនដើរផ្លូវខុស សេពគប់មិត្តភ័ក្រមិនល្អ ឬសេពគ្រឿងញៀននេះជាដើម៕