សាលារាជធានីភ្នំពេញ ទទួលបានលិខិតជូនដំណឹងពីការដង្ហែសពលោក កែម ឡី, នឹងកោះប្រជុំដើម្បីជួយសម្រួលសន្តិសុខ
19-07-2016 15:28
(ភ្នំពេញ)៖ មកដល់ម៉ោង ៣រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ ទទួលបានលិខិតជូនដំណឹងការដង្ហែសព លោក កែម ឡី ពីក្រុមគ្រួសារសពហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
លោក ឃួង ស្រេង បាននិយាយបន្ថែមថា សាលារាជធានីភ្នំពេញ គ្រោងនឹងកោះប្រជុំជាមួយសមាជិក នៅរសៀលថ្ងៃស្អែក ដើម្បីត្រៀមរៀបចំធ្វើយ៉ាងណា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងអំឡុងពេលនៃការដង្ហែសព លោក កែម ឡី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា ចាប់ពីវត្តចាស់ ទៅកាន់ ខេត្តតាកែវ ស្រុកកំណើតរបស់សព៕