(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ និងអភិបាលរង សេង គន្ធ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានផ្តល់ទទួលថវិកា២លាន អង្ករ២តោន និងអំបិល២តោន ជូនលោក ជុំ កុសល ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព សំរាប់ទុកចែកបន្តទៀតជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក តោកយ៉ាក និងគ្មានទីពឹង។
នៅក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានថ្លែងថា សម្រាប់ការផ្តល់ជូនអំណោយដល់ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព គឺដើម្បីចូលរួមកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតគ្មានទីពឹង។
លោកអភិបាលខណ្ឌបានសន្យាថា នឹងបន្តផ្តល់អំណោយទាំងនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយប្រជាពលរដ្ឋខ្មែររបស់យើង៕