(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធ ជាមួយការភាន់ច្រឡំរបស់មហាជន តាមបណ្ដាញសង្គម Facebook ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខាងមុខនេះ គឺមានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ក្នុងសេចក្ដីប្រកាសនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ជូនសាធារណជនថា «ដំណើរការសំណេរ នៃការប្រឡងសញ្ញបត្រមធ្យម សិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ»៕
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងទាំងស្រុង ដូចខាងក្រោម៖