(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ នៅចំណុចភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានឲ្យដឹងនៅព្រឹកនេះថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ទី១- ឈ្មោះ ចំរើន យូម៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ទី២- ឈ្មោះ ស្ងួន បូរី ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣- ឈ្មោះ គី ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ព្រមទាំងដកហូតបានថ្នាំញៀនម៉ាទឹកកក៥កញ្ចប់ និងទូរស័ព្ទដៃ៥គ្រឿងផងដែរ។
ក្រោយពីឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាអាវុធ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានជួញដូរគ្រឿងញៀនពិតប្រាដកមែន។ បច្ចុប្បន្នជនសង្ស័យ មន្ដ្រីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕