(ភ្នំពេញ)៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជូនដំណឹងបន្ទាន់មួយពាក់ព័ន្ធ ផេក Facebook របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានជនអនាមិកយកទៅគ្រប់គ្រង។

ក្នុងន័យនេះ សូមសិស្ស និស្សិត និងសាធារណជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះផេក Facebookនេះ សូមកុំជឿ ឬបង់ប្រាក់ ឬផ្តល់ឯកសារអ្វីឡើយ។

សូមបញ្ជាក់ផងដែរថា៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជានឹងមិនទទួលខុសត្រូវរាល់បញ្ហាដែលកើតមានឡើង៕